ដោយៈ ចំណាន
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួគ្រោយចុះអនុស្សរណយោគយល់គ្នា លើកម្មវិធីណែនាំសម្រាប់កិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៧–២០៣៣ គ្រោងអំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Thomas Lammar ភារៈធារីនៃស្ថានទូតលុចសំបួ ដែលមាននិវេសនដ្ឋាននៅទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ និងទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ព្រមទាំងលោកស្រីCynthia Rutare ប្រធាននៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួប្រចាំកម្ពុជា (LuxDev)។
គោលបំណងនៃជំនួបនេះ គឺដើម្បីពិនិត្យ និងបន្តកិច្ចពិភាក្សាលើការរៀបចំសេចក្តីព្រាងបញ្ចប់ កម្មវិធីណែនាំសម្រាប់កិច្ចសហប្រតិបត្តិការ (Indicative Cooperation Programme – ICP) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ ព្រមទាំងផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃការរៀបចំគម្រោង(Project Formulation) ក្នុងវិស័យសុខាភិបាល និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនិងជំហានបន្ទាប់ ក្នុងការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព៕







