រដ្ឋមន្រ្តីក្រសួងពាណិជ្ជ​កម្ម​ពង្រឹង​ស្មារតី​មន្ត្រីរាជការ​នៃ​មន្ទីរពាណិជ្ជកម្ម​ និង​សាខា​ ក.ប.ប. ​ខេត្តកោះកុង

ដោយៈ ចំណាន

   កោះកុងៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តកោះកុង។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង (ក.ប.ប.) ខេត្តកោះកុង ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសការអនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមបេសកកម្មរបស់ក្រសួង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ និងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តកោះកុង ដែលបានបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលជាច្រើន និងបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅមូលដ្ឋាន។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត បន្តរៀនសូត្រ ពង្រឹងសមត្ថភាព ចំណេះជំនាញថ្មីៗបន្ថែមទៀត ព្រមទាំងបន្តបំពេញតួនាទី ដោយស្មារតីទទួលខុសត្រូវ វិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងការបម្រើសាធារណៈប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនៅខេត្តកោះកុង និងពង្រឹងការអនុវត្តបេសកកម្មរបស់ក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធផល៕

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

LEAVE A REPLY

Please enter your comment!
Please enter your name here