ក្រសួងពិភាក្សាលើគោលនយោបាយ និងបទបញ្ញត្តិនាំចេញសត្វចិញ្ចឹម

ដោយៈ និស្ស័យ

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិនិត្យលើគោលនយោបាយ និង បទប្បញ្ញត្តិនៃការនាំចេញសត្វចិញ្ចឹមស​ម្រា​ប់បម្រើដល់ការស្រាវជ្រាវវេជ្ជសាស្ត្រជីវសាស្ត្រ ក្រោមគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំពិនិត្យលើគោលនយោ​បាយ និង បទប្បញ្ញត្តិនៃការនាំចេញសត្វចិញ្ចឹម សម្រាប់បម្រើដល់ការស្រាវជ្រាវវេជ្ជសាស្ត្រជីវសាស្ត្រ ក្រោមគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន និង មន្ត្រីជំនាញពាក់ព័ន្ធ ។

កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ ក្នុងការស្វែងរកដំណោះស្រាយគោលនយោបាយ និងច្រកចេញផ្នែកនីតិកម្ម ប្រកបដោយសង្គតិភាព ដើម្បីជួយសម្រួលបរិយាកាសវិនិយោគ និង ជំរុញការនាំចេញរបស់កសិដ្ឋានចិញ្ចឹមសត្វ ដែលបម្រើដល់ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រជីវសាស្ត្រ ។

អង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះសក្តានុពល នៃវិស័យនេះ ដោយកត់សម្គាល់ថា កម្ពុជាកំពុងក្លាយជាមូលដ្ឋានផ្គត់ផ្គង់ សម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រជីវសាស្ត្រ ហើយការផ្តល់ដំណោះស្រាយ និងការលើកទឹកចិត្ត ដល់ការចិញ្ចឹមក្នុងកសិដ្ឋាន សម្រាប់គោលដៅវិទ្យាសាស្ត្រនេះ គឺជាការឆ្លើយតបទៅនឹងស្មារតី នៃការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)លើវិស័យថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here