ដោយៈ សូរិយា
កណ្តាលៈ កំណាត់ផ្លូវជាតិលេខ២៣ (ស្រុកកោះធំ- ស្រុកលើកដែក) ត្រូវបានស្ថាបនាឡើង ដែលជាផ្នែកមួយចម្បង និងជាផ្លូវយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពក្នុងការជួយសម្រួលដល់ការធ្វើចរាចណ៍របស់បងប្អូនពលរដ្ឋ និងបញ្ចៀសទិសដៅចរាចរណ៍ទៅមកប្រកបដោយសុវត្ថិភាព។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ខ្សែផ្លូវដ៏សំខាន់នេះ ឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ស្រុកកោះធំ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។
កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង១៩,៨៣ គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ ៣៤+៤០០ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំ ជ្រោយតាកែវ ឆ្លងកាត់ ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវជាតិលេខ១៤) ត្រង់គីឡូម៉ែត្រ លេខ៥៤+២៣៣ នៃភូមិសាស្រ្តខេត្តកណ្តាល។
ផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦៕








