ការ​រួបរួម​កម្លាំង​សាមគ្គីជាតិ​ជា​គ្រឹះ​យ៉ាងរឹងមាំ​ និង​ជា​កម្លាំង​ចលករ​ដ៏​មាន​ឥទ្ធិពល​បំផុត​

ដោយៈ ចំណាន

    ភ្នំពេញៈ អ្នកវិភាគកិច្ចការសង្គម លោកខេង សុខាបានលើកឡើងថា ការរួបរួមកំលាំងសាមគ្គីជាគ្រឹះយ៉ាងរឹងមាំ និងជាកំលាំងចលករដ៏មានឥទ្ធិពលបំផុតក្នុងការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ។

លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា “នៅពេលដែលប្រជាជនទាំងមូល មានភាពចុះសម្រុង និងរួមចិត្តគំនិតតែមួយ វាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនឥតគណនា ទាំងចំពោះប្រទេសជាតិ និងប្រជាជន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

.​ អត្ថប្រយោជន៍ចំពោះប្រទេសជាតិ

សុខសន្តិភាព និងស្ថិរភាពនយោបាយ៖ សាមគ្គីភាពជួយលុបបំបាត់ទំនាស់ផ្ទៃក្នុង សង្គ្រាមស៊ីវិល និងការបែកបាក់ក្នុងសង្គម ដោយជំនួសមកវិញនូវការយោគយល់ និងការសន្ទនាដោយសន្តិវិធី។

ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរឹងមាំ៖ ប្រទេសដែលមានសន្តិភាព និងស្ថិរភាព រក្សាបាននូវកម្លាំងផលិតកម្មសកម្ម ទាក់ទាញវិនិយោគិនបរទេស និងជំរុញការរីកចម្រើនលើគ្រប់វិស័យ (ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្ម)។

កិច្ចពារអធិបតេយ្យ និងបូរណភាពទឹកដី៖ កម្លាំងសាមគ្គីគឺជា “កំពែងការពារជាតិ” ដ៏រឹងមាំ ប្រឆាំងនឹងការឈ្លានពាន ឬការជ្រៀតជ្រែកពីខាងក្រៅ។

កិត្យានុភាពលើឆាកអន្តរជាតិ៖ ប្រទេសដែលមានប្រជាជនរួមសាមគ្គីគ្នា តែងតែទទួលបានការគោរព និងការកោតសរសើរពីសហគមន៍អន្តរជាតិ។

អ្នកវិភាគកិច្ចការសង្គម លោកខេង សុខា
អ្នកវិភាគកិច្ចការសង្គម លោកខេង សុខា

.​ អត្ថប្រយោជន៍ចំពោះប្រជាជន

ការរស់នៅដោយសុខសាន្ត និងមានសុវត្ថិភាព៖ ប្រជាជនរស់នៅក្នុងបរិយាកាសគ្មានការភ័យខ្លាច គ្មានការរើសអើង និងមានភាពកក់ក្តៅក្នុងសង្គម។

ការលើកកម្ពស់ជីវភាព និងឱកាសស្មើៗគ្នា៖ សាមគ្គីភាពបង្កើតនូវកិច្ចសហប្រតិបត្តិការ ការជួយជុំរុញគ្នាទៅវិញទៅមក ដែលនាំឱ្យមានឱកាសការងារ ការអប់រំ និងការធ្វើអាជីវកម្មកាន់តែល្អប្រសើរ។
ការជួយសង្គ្រោះ និងអភិរក្សវប្បធម៌៖ នៅពេលមានវិបត្តិ (ដូចជាគ្រោះធម្មជាតិ ឬជំងឺរាតត្បាត) ស្មារតីសាមគ្គីជួយឱ្យប្រជាជនចែករំលែក និងឆ្លងកាត់ឧបសគ្គបានលឿន ព្រមទាំងរួមគ្នារក្សាអត្តសញ្ញាណ និងប្រពៃណីជាតិបានគង់វង្ស។

ស្មារតីចេះជួយគ្នា និងអាណិតស្រឡាញ់៖ បង្កើតបានជាសង្គមមួយដែលមានធម៌មេត្តា ការយោគយល់ និងការអត់ឱនឱ្យគ្នាទៅវិញទៅមក។

លោកខេង សុខាបានបញ្ជាក់ថា​ “សរុបមក “សាមគ្គីរស់ បែកបាក់ស្លាប់”។ ការួបរួមកម្លាំងសាមគ្គីជាតិ គឺជាកម្លាំងញ៉ាំងឱ្យប្រទេសជាតិមានឯករាជ្យ សន្តិភាព និងសេចក្តីថ្លៃថ្នូរ ហើយនាំមកនូវសេចក្តីសុខក្សេមក្សាន្ត និងភាពរុងរឿងដល់ប្រជាជនគ្រប់រូប”៕

LEAVE A REPLY

Please enter your comment!
Please enter your name here