ធនាគារកណ្តាល​ថៃ​ដាក់ចេញ​វិធានការ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ១៩ជាថ្មី

ដោយ៖គង់ លាង​ហួរ

ភ្នំពេញ៖ ធនាគារកណ្តាល​ថៃ (BoT) បាន​ពន្យា​ពេល​នូវ​វិធានការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ ទៅដល់​អ្នក​ខ្ចីម្នាក់ៗ រហូតដល់​ខែមិថុនា​ឆ្នាំនេះ ក្នុង​គោលបំណង​បន្ធូរ​បន្ទុក​ហិរញ្ញវត្ថុ ដែល​បង្កឡើង​ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ១៩ ក្នុងស្រុក​សារជាថ្មី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Ronadol Numnonda ទេស​សា​ភិ​បាល​រង​របស់​ធនាគារ​កណ្តាល​ថៃ​បាន​ថ្លែងថា ធរ​នាគារ​កណ្ដាល​បាន​ពន្យា​ពេល និង​ដាក់ចេញ​នូវ​វិធានការ​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម ដល់​អ្នក​ខ្ចី​បែប​បុគ្គល និង​អ្នក​ខ្ចី​បែប​ពាណិជ្ជកម្ម ដែល​ស្ថានភាព​ឥណទាន​របស់​ពួកគេ​នៅតែ​ជា​ឥណទាន​ដំណើរ។

សម្រាប់​អ្នក​ខ្ចី​បែប​បុគ្គល វិធានការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ នឹងត្រូវ​ពន្យា​ពេល​ដល់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្រោយពី​កម្ចី​ពួកគេ​បាន​ផុតកំណត់​នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

ជាមួយនឹង​ការ​វិធានការ​នេះ សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​ហិរញ្ញវត្ថុ និយ័ត​ករ​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ រួមមាន​ធនាគារ​ពាណិជ្ជកម្ម គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកទេស និង​ក្រុមហ៊ុន​មិនមែន​ធនាគារ ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​ទៅដល់​អ្នក​ខ្ចី ដោយ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង។

អ្នក​ជាប់បំណុល​អាចដាក់​ពាក្យ​ជា​ជំនួយការ​ហិរញ្ញវត្ថុ​ដោយ​ខ្លួនឯង។ និយោជក ឬ​ម្ចាស់​ជំនួញ​ក៏​អាចដាក់​ពាក្យសុំ​ជំនួយ​បែបនេះ​ផងដែរ ក្នុងនាម​ជា​អ្នក​ជាប់បំណុល។

កម្ចី​នេះ គឺជា​ឧទាហរណ៍​សំខាន់​មួយ ដែល​និយោជក​ដាក់ពាក្យ​សម្រាប់​ជំនួយការ​ហិរញ្ញវត្ថុ ក្នុងនាម​ជា​អ្នក​ជាប់បំណុល។

ជំនួយ​ហិរញ្ញវត្ថុ​បែបនេះ​ត្រូវតែ​ទទួលបាន​ការព្រមព្រៀង​ពី​កូនបំណុល ដើម្បីឱ្យ​ជំនួយ​នេះ​ចាប់ផ្តើម​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា។

ចំពោះ​ប័ណ្ណឥណទាន និង​ប្រាក់កម្ចី​ផ្ទាល់ខ្លួន និយ័ត​ករ​អនុញ្ញាតឱ្យ​ផ្លាស់ប្តូរ​ស្ថានភាព​នៃ​ផលិតផល​ប្រាក់កម្ចី ដែល​គ្មាន​ការធានា ជា​ផលិតផល​ប្រាក់កម្ចី​មាន​កាលកំណត់ ឬ​កំណត់​ពេលវេលា​ខ្ចី​ឡើងវិញ ដល់​កាលកំណត់​អតិបរមា៤៨ខែ។ អត្រា​ការប្រាក់​ទាប​ក្នុង​មួយឆ្នាំ​ត្រូវបាន​កំណត់​ត្រឹម១២ភាគរយ​សម្រាប់​ប័ណ្ណឥណទាន និង២២ភាគរយ​សម្រាប់​ប្រាក់កម្ចី​ផ្ទាល់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here