NBC &ACCAចុះMOUលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) និងសមាគមគណនេយ្យ ករជំនាញ (ACCA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

អនុស្សរណៈយោគយល់ទ្វេភាគីនេះ ត្រូវបានចុះហត្ថលេខាដោយ លោកគ្រុយ វាសនា ឧបការីទេសាភិបាល និងជាអគ្គលេខា​ធិការនៃធនាគារជាតិនៃកម្ពុជា និងលោក Pulkit Abrol នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសមាគមគណនេយ្យករជំនាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីចុះហត្ថលេខាមានវត្តមាន ចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា និងតំណាងពីក្រុមហ៊ុនគណនេយ្យ និងស្ថាប័នអប់រំនៅក្នុងវិស័យគណនេយ្យក្នុងប្រទេសកម្ពុជា។

អនុស្សរណៈនៃការយោគយល់នេះ បានបង្ហាញពីការសហការជាយុទ្ធសាស្ត្ររបស់ស្ថាប័នទាំងពីរ ដើម្បីត្រួសត្រាយផ្លូវឲ្យ ACCA អាចគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងកិច្ចការពង្រឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួន តាមរយៈកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈ ACCAកម្មវិធីACCA Approved Employer, ការបង្កើនសមត្ថភាពពាក់ព័ន្ធនឹងគណនេយ្យ ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការអនុ​ញ្ញាតឱ្យចូលប្រើធនធានសិក្សារបស់ ACCA៕

LEAVE A REPLY

Please enter your comment!
Please enter your name here