មេដឹកនាំធនាគារធំៗរួមទាំងកម្ពុជាជួបពិភាក្សាគ្នានៅប្រទេសរុស្ស៊ី

ដោយៈ ចំណាន

    រុស្ស៊ីៈ លោកស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមព្រឹត្តិការណ៍សមាជហិរញ្ញវត្ថុ (Financial Congress) ប្រចាំឆ្នាំ២០២៦ ដែលរៀបចំឡើងដោយធនាគារកណ្តាលរុស្សី (Bank of Russia) ចាប់ពីថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង Saint Petersburg ប្រទេសរុស្សី។

វេទិកាអន្តរជាតិនេះមានការចូលរួម ពីថ្នាក់ដឹកនាំធនាគារកណ្តាល បញ្ញត្តិករហិរញ្ញវត្ថុ ស្ថាប័នគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុ និងតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា ដែលបានពិភាក្សាផ្លាស់ប្តូរយោ​បល់លើប្រធានបទសំខាន់ៗជាច្រើន ដូចជា ស្ថានភាពសេដ្ឋកិច្ចពិភពលោក ការដឹកនាំនយោបាយរូបិយវត្ថុ ការវិភាគហានិភ័យហិរញ្ញវត្ថុជាប្រព័ន្ធ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល និងបញ្ញាសិប្បនិម្មិតជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសាភិបាលរង ក៏បានជួបពិភាក្សាការងារជាមួយ លោកVladimir Chistyukhin ទេសាភិបាលរងទី១ នៃធនាគារកណ្តាលរុស្សី ដើម្បីរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្តាលទាំងពីរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here