មន្រ្តី​ធនាគារជាតិ ​និង​រដ្ឋបាល​ខេត្តព្រះសីហនុ​ចូលរួម​ពង្រឹង​អភិបាលកិច្ច​ និង​ឧត្ដមភាព​ប្រតិបត្តិការ ​ក្នុង​វិស័យ​ធនាគារ ​និង​ហិរញ្ញវត្ថុ​

ដោយៈ និស្ស័យ

   ព្រះសីហនុៈ លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងលោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាថ្នាក់តំបន់ និងសាខា ស្ដីពី“ការពង្រឹងអភិបាលកិច្ច និងឧត្ដមភាពប្រតិបត្តិការ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីភាពរីកចម្រើនដោយចីរភាព”។

សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគោលបំណងពង្រឹងគោលការណ៍អភិបាលកិច្ចល្អ កិច្ចការពារអតិថិជន ក្រមសីលធម៌វិជ្ជាជីវៈ និងការប្រតិបត្តិទីផ្សារ ប្រកបដោយការទទួលខុសត្រូវ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការរក្សាបាននូវទំនុកចិត្ត និងការរីកចម្រើនប្រក​បដោយចីរភាពនៃវិស័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាឱកាសនេះ ក៏មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ពីអ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំតំបន់ និងសាខារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបប្រមាណ៨០រូប មកពីខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here