ក្រសួងសាធារណៈការ និងធនាគារដ៏ធំAIIBពិនិត្យវឌ្ឍនភាពគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋទីក្រុង

ដោយៈ ម៉ាណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិភាក្សា ស្ដីពីវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP) របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

កិច្ចប្រជុំនេះដឹកនាំដោយ លោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាព ការងារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP) របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួម ពីប្រធានគ្រប់គ្រងគម្រោង និងសមាជិកក្នុងអង្គភាពគ្រប់គ្រងគម្រោងផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យបន្ថែមពីដំណើរការអនុវត្តគម្រោង និងវឌ្ឍនភាពនៃការងារគម្រោង ដើម្បីផ្ដល់ជាធាតុចូល ក៏ដូចជាបញ្ហាប្រឈម និងផ្ដល់ជាដំណោះស្រាយ នៃការងារគម្រោង ដើម្បីអោយការអនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here