ទ្រព្យសកម្មក្នុងវិស័យធនារ៉ាប់រងមានទឹកប្រាក់ជិត១២០០លាន ដុល្លារអាមេរិក

ដោយៈ និស្ស័យ

    ភ្នំពេញៈ ស្ថាប័ននិយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា (​ន​.​ធ​.​ក​.) បាន​បន្ដ​ចុះ​ផ្សព្វផ្សាយ​ស្តីពី “​ការធានារ៉ាប់រង​ជា​កាតព្វកិច្ច​” ដើម្បី​លើកកម្ពស់​ចំណេះដឹង​អំពី​ការធានារ៉ាប់រង​ជា​កាតព្វកិច្ច។

ការ​ផ្សព្វផ្សាយ​នេះ ត្រូវបាន​ធ្វើ​ឡើង​កាលពីថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​មន្ទីរ​ ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត គ្រឹះស្ថាន​ឯកជន សមាគម ប្រតិបត្តិ​ករ​វិស័យ​ដឹកជញ្ជូន និង​សាធារណជន​ក្នុង​ខេត្តរតនគិរី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រី ហោ សុ​វ​ឌ្ឍ​នា អគ្គនាយករង សមាជិក​ក្រុមការងារ​អន្តរក្រសួង តំណាង​លោក ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា បានថ្លែងថា​ ​ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា គឺជា​ទីផ្សារ​មួយ ដែ​ល​កំពុងមាន​ការវិវត្ត​ឆ្ពោះទៅមុខ​យ៉ាង​ឆាប់រហ័ស ដែល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ចំនួន៣៦ កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

អ្នកស្រីបន្ដថា ក្រុមហ៊ុន​ទាំង​នោះ មាន​​ទ្រព្យសកម្ម​សរុប​ជាង ១,១៩​ប៊ី​លាន​ដុល្លារ​អាម៉េរិក និង​ទំហំ​បុព្វលាភ​ដុល​ប្រមាណ៣៥៧​លាន​ដុល្លារ​អាម៉េរិក និង​បានរួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​ប្រមាណ ១,១៣ភាគរយ ក្នុងនោះ​ប្រជាជន​កម្ពុជា​ម្នាក់​ជា​មធ្យម ​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​ប្រមាណ២០,៦៥​ដុល្លារ​អាម៉េរិក​។​

យោងតាម ​(​ន​.​ធ​.​ក​.) បាន​ឱ្យដឹងថា​ ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា មាន​ផលិតផល​សម្បូរបែប ដូចជា​ ផលិត​ផល​ធានារ៉ាប់រង​អាយុជីវិត ធានារ៉ាប់រង​សុខភាព ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល ធានារ៉ាប់រង​ទ្រព្យសម្បត្តិ ធានារ៉ាប់រង​ភារៈ​ទទួលខុសត្រូវ​យានយន្ត ធានារ៉ាប់រង​ភារៈ​ទទួលខុស​ត្រូវការ​ដ្ឋា​ន និង​ធានារ៉ាប់រង​ខ្នាតតូច​ សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប​។​

អ្នកស្រី សុ​វ​ឌ្ឍ​នា បាន​បន្ថែមថា និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា បានកំណត់​យក​ការពង្រឹង ​ការអនុវត្ត​ការធានារ៉ាប់រង​ជា​កាតព្វកិច្ច ជា​អាទិភាព តាមរយៈ​ការជំរុញ​ការផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ អំពី​ការធានារ៉ាប់រង និង​ការធានារ៉ាប់រង​ជា​កាតព្វកិច្ច ដែល​កំណត់ដោយ​ច្បាប់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here