តើ​កិច្ចប្រជុំ​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​កម្ពុជា?

ដោយ៖ សាវុធ

ភ្នំពេញៈ វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប គឺជា​វេទិកា​អម​មួយ​ក្នុង​ក្នុងចំណោម​វេទិកា​ទាំង៧ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) ហើយ​កិច្ចប្រជុំ​កំពូល​នេះ ជា​វេទិកា​ដ៏​សំខាន់​មួយ សម្រាប់​កិច្ចសហប្រតិបត្ដិការ​រ​វាង​តំបន់ និង​តំបន់ ដែល​ផ្ដល់​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា។

អត្ថប្រយោជន៍​ទាំងនោះ មានដូចជា ទី១ កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ឱកាសល្អ​ក្រៃលែង ដើម្បី​លើកកម្ពស់​មុខមាត់​រប​ស់​ខ្លួន​នៅលើ​ឆាក​អន្តរជាតិ ទី២ វេទិកា​នេះ​ផ្ដល់ឱកាស​ដល់​កម្ពុជា ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា​ជាមួយ​សមាជិក​ដទៃទៀត តាមរយៈ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​នានា​នៃ​ដំណើរការ​របស់ ASEM និង​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ជាក់លាក់​សម្រាប់​ការ អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា រួមមាន​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និង​វប្បធម៌​ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣ កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប បានរួម​ចំណែក​លើកស្ទួយ​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ទី៤ ការតភ្ជាប់​នៃ​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប គឺជា​ទិដ្ឋភាព​ដ៏​រស់​រវើក​បំផុត​សម្រាប់​កម្ពុជា ដើម្បី​ការលើកកម្ពស់​ការផ្លាស់​ប្តូរ រវាង​ប្រជាជន​និង​ប្រជាជន នៅក្នុង​បរិបទ​ដែល​តំបន់​អាស៊ី-អឺរ៉ុប កំពុង​តែមាន​ការតភ្ជាប់​គ្នា​កាន់តែខ្លាំងឡើង។

កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ជា​វេទិកា​សម្រាប់​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទ្វីបអាស៊ី​និង​អឺរ៉ុប ដែល​ផ្តោតលើ​ការពង្រឹង​ភាពជា​ដៃគូ ជំរុញឱ្យមាន​សន្តិភាព និង​សន្តិសុខ និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ប្រកបដោយ​ចីរភាព។ លើសពីនេះ​កិច្ចប្រជុំ​នេះ មាន​វិសាលភាព​គ្របដណ្តប់​លើ​ទិដ្ឋភាព​នយោបាយ និង​សន្តិសុខ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទិដ្ឋភាព​វប្បធម៌-សង្គម ហើយ​យន្តការ​នេះ​ក៏​ជា​វេទិកា​ដ៏​ល្អប្រសើរ​សម្រាប់​បណ្តា​ថ្នាក់ដឹកនាំ ដោះស្រាយ​បញ្ហា​ប្រឈម​សកល​នានា​ផងដែរ។

ក្នុង​វេទិកា​នេះ​ត្រូវ​ត្រៀម​ជា​លក្ខណៈ Virtual និង Physical ហើយ​ការ អ​ញ្ចើ​ញ​ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់ ព្រោះ​អ្នកចូលរួម​សុទ្ធ​តែមាន​សក្ដានុពល​ខ្ពស់ ព្រមទាំង​ត្រៀម វីដេអូ​ឱ្យបាន​រួចរាល់​ជាមុន។

ម្យ៉ាងវិញទៀត ដោយ​បច្ចុប្បន្ន​ស្ថិតក្នុង​បរិការណ៍​នៃ​ការ​រាតត្បាត​ជំងឺ COVID-19 ត្រូវ​គិតគូ​ពី​ឧបករណ៍​សុវត្ថិភាព ដើម្បី​ត្រៀម​រៀបចំ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ ព្រមទាំង​ចំនួន​ភ្ញៀវ​ចូលរួម​បន្ទប់​ប្រជុំ គម្លាត​សុវត្ថិភាព ម៉ាស ទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ និង​ឧបករណ៍​ថត​សីតុណ្ហភាព ដោយ​អនុលោម​តាម​វិធានការណ៍ របស់​ក្រសួងសុខាភិបាល​ផងដែរ ជាពិសេស​ត្រូវ​ត្រៀម​គ្រូពេទ្យ សម្រាប់​សង្គ្រោះ​នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here