កម្ពុជា​បន្ត​ពង្រីក​ទីផ្សារ​ពាណិជ្ជកម្ម​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទាំង​ទ្វេភាគី និង​ពហុភាគី

ដោយៈ​លក្ខិណា

ភ្នំពេញៈ ដើម្បី​ជំរុញ​ដល់​ការនាំចេញ និង​ពង្រីក​ទីផ្សារ​នៃ​ផលិតផល​របស់ខ្លួន​ក​ម្ពុ​ជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម បាន​បន្ត​ស្វែងរក​ទីផ្សារ​បន្ថែមទៀត តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទាំង​ទ្វេភាគី​និង​ពហុភាគី។

ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០២១នេះ កម្ពុជា​អាចនឹងទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីធំៗចំនួន៣ ។

លោក​ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍​កន្លងមកថ្មីៗនេះ​ថា ថ្វីត្បិតតែ​កម្ពុជា មាន​ទីផ្សារ​ទូលំទូលាយ​ទៅហើយ​ក្ដី តែ​កម្ពុជា​នៅតែ​បន្ត​ស្វែងរក​ទីផ្សារថ្មីៗបន្ថែមទៀត ដើម្បី​ជំរុញ​ដល់​ការនាំចេញ​ផលិតផល​ពី​ប្រទេស​កម្ពុជា ក្នុងនោះ​កម្ពុជា បានសម្រេច​ចុះហត្ថលេខា​រួចហើយ នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់( RCEP )ដែលមាន​ប្រទេស​អាស៊ាន​បូក៥ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ជាមួយ​ចិន ហើយក៏​កំពុង​ចរចា​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “ពេលនេះ​កម្ពុជា ក៏បាន​ត្រៀមខ្លួន​ក្នុង​ការចូល​ទៅកាន់​ទីផ្សា​រ ដែល​ខ្លួន​បាន​ចរចា និង​កំពុង​ចរចា ដើម្បី​នាំ​ទំនិញ​របស់ខ្លួន​ទៅកាន់​ទីផ្សារ​ទាំងនោះ និង​ត្រូវ​រក​ទីផ្សារ​បន្ថែមទៀត ជំរុញ​ទំហំ​ពាណិជ្ជកម្ម​បន្ថែមទៀត​នៅពេល​ខាងមុខនេះ” ។

ក្រសួងពាណិជ្ជកម្ម​ក៏បាន​បើក​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ដើម្បី​ទាញ​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដូចជា​ការកំណត់​យក​មុខទំនិញ​ណា​ដែលមាន​អាទិភាព សម្រាប់​ការនាំចេញ​ដោយ​មិន​អស់​ពន្ធ​ជាដើម ។

យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញថា កម្ពុជា​បាន​នាំចេញ​ទំនិញ​និង​ផលិតផលសំខាន់ៗ ទៅកាន់​គោលដៅ​ប្រមាណ៦០ប្រទេស លើ​ពិភពលោក និង​កំពុង​ចរចា​នាំចេញ​ដោយផ្ទាល់ ទៅកាន់​ប្រទេស​ជាច្រើន​ទៀត ដែលមាន​អាទិភាព ខណៈ​កម្ពុ​ជាមាន​ទំនិញ​ច្រើន​ដែល​ត្រូវ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here