សភាពាណិជ្ជកម្មពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា រួមសហការជាមួយមជ្ឈមណ្ឌ​លអភិវឌ្ឍធុរកិច្ច បានរៀបចំវគ្គបណ្ដុះបណ្ដាល ដែលផ្ដោតលើការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញស្ដីពី “ការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ”។

វគ្គបណ្តុះបណ្តាលនេះ ស្ថិតក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្ដុះបណ្ដាលខាងលើនេះ រៀបចំឡើងមានរយៈពេល២ថ្ងៃ នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានសិក្ខាកាមដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងខេត្តសៀមរាប  ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ និងរាជធានីភ្នំពេញ ចូលរួមចំនួនពីរក្រុមផ្សេងគ្នាសរុបប្រមាណ ៥០នាក់។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ដើម្បីធ្វើការគាំទ្រគោលដៅរបស់កម្មវិធី ASPIRE-AT ក្នុងកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ ដែលផ្តោតលើការបណ្ដុះបណ្ដាល លើចំណេះដឹងអំពីការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ ឱ្យបានត្រឹមត្រូវក៏ដូចជាការលើកកម្ពស់ពាណិជ្ជកម្មកសិកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

វគ្គបណ្ដុះបណ្ដាលនេះ គឺជាវគ្គបណ្ដុះបណ្ដាលលើកទី៥ ដោយគ្រោងនឹងមាន វគ្គបណ្ដុះបណ្ដាលបន្ដចំនួន១ទៀតចុងក្រោយ ក្រោមប្រធានបទ ដែលទាក់ទងទៅនឹងការកសាងសមត្ថភាព សហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ នៅរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here