ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោក Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្ម ក្រៅប្រទេសម៉ាឡេស៊ី (MATRADE) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាពីការជំរុញពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា- ម៉ាឡេស៊ីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត និងបានពិភាក្សាអំពីការចូលរួមរបស់កម្ពុជា នៅក្នុងពិព័រណ៍ហាឡាលអន្តរជាតិម៉ាឡេស៊ីផងដែរ។
យោងតាមរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនដល់ប្រមាណ៩៤៧ លានដុល្លារអាម៉េរិកកើនឡើង៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕









