កិច្ចប្រជុំពិភាក្សាលើដំណើរការ នៃការត្រៀមរៀបចំសិក្ខាសាលាស្តីពី “ការសម្រេចបានកំពង់ផែអព្យាក្រឹតកាបូននៅក្នុងតំបន់អាស៊ាន” និងកិច្ចប្រជុំ “ក្រុមបច្ចេកវិទ្យាកំពង់ផែអាស៊ាន-ជប៉ុន លើកទី២៣”

ដោយ៖ សហការី

ទីស្ដីការក្រសួង៖ នាថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើដំណើរការ នៃការត្រៀមរៀបចំសិក្ខាសាលាស្តីពី “ការសម្រេចបានកំពង់ផែអព្យាក្រឹតកាបូននៅក្នុងតំបន់អាស៊ាន-Realizing Carbon Neutral Ports in ASEAN Region” និងកិច្ចប្រជុំ “ក្រុមបច្ចេកវិទ្យាកំពង់ផែអាស៊ាន-ជប៉ុន លើកទី២៣ -23rd ASEAN-JAPAN Port Technology Group Meeting” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមមន្ត្រីជំនាញជប៉ុន មន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង ដែលជាសមាជិកក្រុមការងារផងដែរ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ និងដោយផ្ទាល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃការរៀបចំរបស់ក្រុមការងារទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន សំដៅធានាឱ្យដំណើរការរៀបចំសិក្ខាសាលាប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ផងដែរថាសិក្ខាសាលានេះនឹងត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ដើម្បីចែករំលែកបទពិសោធន៍ បច្ចេកទេស ក៏ដូចជាការរៀបចំកំពង់ផែអព្យាក្រឹតកាបូននៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here