ដោយៈ ម៉ាណា
ភ្នំពេញៈ នៅវិថីថ្មើរជើងចតុមុខ (Walk Street) នៅរាជធានីភ្នំពេញ ក្រុមការងារពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៃក្រសួងពាណិជ្ជកម្ម បានរៀបចំស្តង់ផ្សព្វផ្សាយ ផ្ទាល់ស្ដីអំពីព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥។
ពិព៌ណដែលគ្រោងរៀបវំនាពេលខាងមុខនេះ ធ្វើឡើងក្រោមប្រធានបទ “កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជា ក្នុងយុគសម័យថ្មី” ក្នុងគោលបំណង បន្តលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម-វិនិយោគ និងតួនាទីរបស់វិស័យឯកជន ជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុកផ្សារ ភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងបង្កើនភាពជាដៃគូរធុរកិច្ច ក្នុងការជំរុញការនាំចេញ ជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺចូលរួមលើកកម្ពស់ផលិតផលខ្មែរ ជំរុញការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ និងបន្ថែមការយល់ដឹងអំពីការធ្វើពាណិជ្ជកម្មតាមរយៈប្រព័ន្ធឌីជីថល ជាដើម។
សូមអញ្ជើញចូលរួមដោយសេរី ជាមួយកម្មវីធីជាច្រើន និងទស្សនីយភាពចម្រុះដ៏សម្បូរបែប រួមមាន៖ ការតាំងបង្ហាញផលិតផល ការប្រគំតន្ត្រី វេទិកាស្តីពីវិស័យនាំចេញកម្ពុជា កម្មវិធីជំនួបពាណិជ្ជកម្មស្តីពី “កាលានុវត្តភាពនៃទីផ្សារ ផលិតផលកម្ពុជាក្នុងយុគសម័យថ្មី” និងវេទិកាស្តីពីស្រ្តី ក្នុងវិស័យពាណិជ្ជកម្ម វេទិកាអប់រំពីសិស្សនិស្សិត និងការតាំងបង្ហាញផលិតផលពីបណ្ដា២៥ ខេត្ត-រាជធានី៕












