តំណាងស្ថាប័នធ្វើការជាមួយអ្នកវិនិយោគជួបជាមួយមន្រ្តី អគ្គនាយកដ្ឋានពន្ឋដា

ដោយៈ និស្ស័យ

    ភ្នំពេញៈ អគ្គលេខាធិការរងគណៈកម្មាធិការ វិនិយោគកម្ពុជា លោ​កបណ្ឌិត សរ សិនិរ៉ា បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងអគ្គនាយកដ្ឋានពន្ធដារ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាការងារពាក់ព័ន្ធ នឹងការផ្តល់សេវាថែទាំវិនិយោគ ក្រោមច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកស្រីប្រធាន លោកប្រធានស្តីទីនាយកដ្ឋាន និងមន្ត្រីជំនាញចំណុះ ឱ្យគណៈកម្មាធិការវិនិយោគកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានគោលដៅស្វែងយល់ពីវឌ្ឍនភាព នៃការអនុវត្តការងារដែលជាសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បា​ប់​ស្តីពីវិ និយោគនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំលើកនេះ ផ្តោតជាពិសេសលើខ្លឹមសារការងារ ដែលស្ថិតក្រោមសមត្ថកិច្ច របស់អគ្គនាយកដ្ឋានពន្ធដារពាក់ព័ន្ធ នឹងការលើកទឹកចិត្តនានា ដែលគម្រោងវិនិយោគត្រូវទទួលបាន ជាពិសេសការលើកទឹកចិត្តបន្ថែម ដោយការទទួលបានការកាត់កងចំណាយ ក្នុងអត្រា ១៥០ភាគរយ ពីមូលដ្ឋានគិតពន្ធ ចំពោះសកម្មភាពមួយចំនួនក្នុងអំឡុ​ងពេលនៃការអនុវត្ត គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

សេវាថែរទាំវិនិយោគ ត្រូវបានចែងក្នុងមាត្រា១៣ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងជំពូកទី៤ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ព​ស់ភាពទាក់ទាញរបស់កម្ពុជា និងរក្សាទំនុកចិត្តរបស់វិនិយោគិនចំពោះកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here