កម្ពុជានឹងចាប់ផ្តើមអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញចាប់ពីដើមឆ្នាំថ្មីនេះ

ដោយ៖ សាវុធ

ភ្នំពេញ៖ ដើម្បីពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានល្អប្រសើរ ធានាបាននូវប្រសិទ្ធភាព ភាពងាយស្រួល និងឆាប់រហ័សក្នុងការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា អ្នកជាប់ពន្ធទាំងអស់ត្រូវដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing System) ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។

លោកអេង រតនាប្រធាននាយកដ្ឋានគ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារត្រូវបានដកស្រង់សម្តីចេញពីទូរទ័ស្សន៍ BTV នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ថា ពាក់ព័ន្ធនឹងបញ្ហាននេះ តាមយុទ្ធសាស្ត្រគៀង គរចំណូល ២០១–២០២៣ រាជរដ្ឋាភិបាលដាក់ចេញ ដោយមិនមានការដំឡើងពន្ធនោះឡើយ តែត្រូវប្រមូលពន្ធដែលមានឲ្យបានគ្រប់ជ្រុងជ្រោយ និងអស់លទ្ធភាព ដើម្បីប្រមូលថវិកាសម្រាប់ការអភិវឌ្ឍន៍ជាតិ។

អគ្គនាយកដ្ឋានពន្ធដារ បានជំរុញកែទម្រង់ជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ស្អែកនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing System) ជំនួសប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund System) ដល់អ្នកជាប់ពន្ធទាំងអស់ ដែលជាការពង្រឹងផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានល្អប្រសើរ ធានាបាននូវប្រសិទ្ធភាព តម្លាភាព ភាពងាយស្រួលឆាប់រហ័សក្នុងការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចាប់ពីថ្ងៃនេះតទៅ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបញ្ឈប់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund System) ដោយជំនួសមកវិញនូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing System) ដែលនឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះតទៅ។

កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund System) តាមរយៈសេចក្តីណែនាំលេខ០០១ សហវ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។ ក្រោយមកតាមរយៈសេចក្តីណែនាំលេខ០០៣ សហវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្តល់ជម្រើសដល់អ្នកជាប់ពន្ធ លើការប្រើប្រាស់ប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធទាំងពីរ ដើម្បីបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here