មន្រ្តីជាន់ខ្ពស់NBCចូលរួមចែករំលែកក្នុងកិច្ចប្រជុំក្រុមប្រឹក្សាយោបល់ប្រចាំតំបន់អាស៊ីនៃក្រុមប្រឹក្សាភិបាលស្ថិរភាពហិរញ្ញវត្ថុ

ដោយៈ ម៉ាណា

    អន្តរជាតិៈ លោករ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួម និងធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចប្រជុំក្រុមប្រឹក្សាយោបល់ប្រចាំតំបន់អាស៊ី នៃក្រុមប្រឹក្សាភិបាលស្ថិរភាពហិរញ្ញវត្ថុ (Financial Stability Board- Regional Consultative Group for Asia) ។

កិច្ចប្រជុំនេះបានធ្វើឡើង ចាប់ពីថ្ងៃទី២១-២៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងកូទ្បុំបូ ប្រទេសស្រីលង្កា។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើវឌ្ឍនភាពការងារ ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាយោបល់នៃតំបន់អាស៊ី និងពិភាក្សាទៅលើប្រធានបទសំខាន់ៗ ដែលជាបញ្ហាប្រឈមដល់ស្ថិរភាពហិរញ្ញវត្ថុ ក្នុងតំបន់និងសកលលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ បានពិភាក្សាទៅលើប្រធានបទសំខាន់ៗ រួមមាន៖ ១/- ការវាយតម្លៃទៅលើភាពងាយរងគ្រោះ នៃប្រព័ន្ធហិរញ្ញវត្ថុតំបន់និងសកល ២/- ការធ្វើឱ្យប្រសើរទ្បើងនូវប្រព័ន្ធទូទាត់ឆ្លងដែន ៣/- ការពិនិត្យតាមដានអន្តរការីហិរញ្ញវត្ថុ មិនមែនធនាគារ និង៤/- ការកែទម្រង់ក្របខ័ណ្ឌបទប្បញ្ញតិ ទៅលើប្រតិបត្តិការដែលមានកិច្ចធានា៕​

LEAVE A REPLY

Please enter your comment!
Please enter your name here