ក្រុមហ៊ុន​ផលិត​ម៉ូតូ​ដ៏​ធំ​របស់​ឥណ្ឌា​ប្រកាស​ត្រៀម​ចូល​ទីផ្សារ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​ម៉ូតូ Royal Enfield ដែលមាន​មូលដ្ឋាន​នៅ​ឥណ្ឌា ថ្មីៗនេះ​បាន​ពង្រីក​ទីតាំង​របស់ខ្លួន នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាមួយនឹង​ការប្រកាស​ឈាន​ចូលមក​ទីផ្សារ​កម្ពុជា។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ហេ​ទំព័រ Hindusantimes របស់​ឥណ្ឌា​នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។

ក្រុមហ៊ុន​នេះ​នឹង​លក់​ម៉ូតូ​នៅ​កម្ពុជា ដែល​នឹងត្រូវ​ផលិត​នៅ​រោងចក្រ​នៅ​ថៃ។ សម្រាប់​កំណត់ត្រា វា​ជា​កន្លែង​ដំបូង នៃ​កន្លែង​ផលិត​ម៉ូតូ​ក្រុមហ៊ុន​មួយ​នេះ នៅ​ខាងក្រៅ​ប្រទេស​ឥណ្ឌា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពី​ប្រទេស​កម្ពុជា ក្រុមហ៊ុន​បច្ចុប្បន្ននេះ ក៏មាន​វត្តមាន​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដូចជា​ប្រទេស​ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន កូរ៉េខាងត្បូង និង​ឥណ្ឌូនេស៊ី​ផងដែរ។

ក្រុមហ៊ុន​ផលិត​ម៉ូតូ​នេះ បាន​នាំមក​នូវ​ម៉ាក​ម៉ូតូ ដូចជា​ម៉ាក Bullet 500 ម៉ាក Classic 500 ម៉ាក Himalayan ម៉ាក Interceptor ៦៥០ និង​ម៉ាក Continental GT ៦៥០ នៅ​កម្ពុជា។

ក្រុមហ៊ុន​បានតែងតាំង​ក្រុមហ៊ុន TF Motors ជា​ក្រុមហ៊ុន​ចែកចាយ​ផ្លូវការ និង​សម្ពោធ​ហាង​ដំបូង​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ។ លើសពីនេះទៅទៀត ហាង​នេះ​ក៏​លក់រាយ​សម្លៀកបំពាក់​ផ្លូវការ​របស់​ក្រុមហ៊ុន និង​គ្រឿង​បន្ថែម​ផងដែរ។

បើ​និយាយ​ពី​ទីផ្សារ​បរទេស​វិញ ម៉ូតូ Royal Enfield កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាពិសេស​គឺ​ម៉ាក 650 Twins។ ក្នុង​រយៈពេល​តិចជាង​ពីរ​ឆ្នាំ​នៃ​ការបើក​ដំណើរការ ម៉ាក Interceptor 650 បាន​កើន​ឡើងដល់​កំពូល នៃ​តារាង​លក់​ម៉ូតូ​របស់​ចក្រភព​អង់គ្លេស​សម្រាប់​ខែមិថុនា២។ នៅក្នុង​ប្រទេស​ឥណ្ឌា Royal Enfield នឹងដាក់​បង្ហាញ​ម៉ូ​ទ័​រ​ថ្មី Meteor ៣៥ឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here