តើអ្វីជាជំនាញវិជ្ជាជីវៈដូនតា តើជំនាញនេះមានតួនាទីសំខាន់ បែបណា?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជំនាញវិជ្ជាជីវៈដូនតា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរ័ក្សកេរដំណែលវប្បធ៌ម និងអត្តសញ្ញាណជាតិ ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់។

ជាក់ស្តែងកាលពីសប្តាហ៍មុន លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤- ២០២៥ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៥- ២០២៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោ​បាយអាទិភាពមួយ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចមហាបវរធិបតី នាយករដ្ឋមន្រ្តី សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។

តើអ្វីជាជំនាញវិជ្ជាជីវៈដូនតា? យោងតាមក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានឲ្យដឹងថា ជំនាញចំនួន៨ មានដូចជា៖ ខ្មុកស្មាច់, ចម្លាក់ថ្ម, ចម្លាក់ស្មិត, ចម្លាក់ស្បែក, តម្បាញក្រមាពណ៌ត្រុំ, តម្បាញសូត្រ និងស្មូនឆ្នាំងជាដើម។

វគ្គបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២៤-២០២៥ បើកដំណើរការនៅក្នុងខេត្តចំនួន៦ ទីតាំងចំនួន១១ ថ្នាក់ចំនួន១៣ សិស្សចំនួន ១១១នាក់ទទួលបានលទ្ធផលសិក្សា ដោយជោគជ័យក្រោយពីការចុះវាយតម្លៃយ៉ាងល្អិតល្អន់ របស់លេខាធិការដ្ឋានជំនាញវិជ្ជាជីវៈដូនតា ទៅតាមទីតាំងបណ្តុះបណ្តាលនីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here