ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងប្រទេសទីម័រឡេស្តេកាន់តែប្រសើរឡើង

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាមួយនឹងការបើករថយន្តស្វាគមន៍ សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភាកម្ពុជាដោយផ្ទាល់ និងសម្លេងហ៊ោរកញ្ចៀវស្វា​គមន៍ពីប្រជាពលរដ្ឋទីម័រ បាននិងកំពុងធ្វើឲ្យទំនាក់ទំនង រវាងប្រទេ​សទាំងពីរកាន់តែស្អិតរមួតឡើង។

បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី ៧ ខែឧសភា ឆ្នាំ២០២៥ នៅសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រកបដោយជោគជ័យត្រចះត្រចង់រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជានខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ីនៅវេលាម៉ោង១២ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងដំណើឆ្ពោះ ទៅកាន់ទីក្រុងឌីលី ប្រទេសទីម័រឡេស្តេដើម្បីបន្តបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានាពេលនេះរួមមាន៖ លោកចូ ហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោកហ្វ្រង់ ស៊ីស្កូកាបួរឌី ឡាយ ឧបនា​យករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីសម្របសម្រួល សេដ្ឋកិច្ចនិងជារដ្ឋមន្ត្រីទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោកបណ្ឌិត បេនឌីតូ ដូស សាន់តូស ហ្រេ្វតាស់ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងលោកជំទាវ ហ៊ុស៊ុអ៊ីណា ម៉ារៀ ហ្វៃរៃណា រដ្ឋមន្ត្រីវិមានប្រធានាធិបតី។

នៅតាមដងផ្លូវចេញពីអាកាសយានដ្ឋាន មានប្រជាពលរដ្ឋ សិ​ស្សា​នុសិស្យយ៉ាងច្រើន កុះករឈអមសងខាងផ្លូវ ទទួលសា្វគមន៍ និងអបអរសាទរ យ៉ាងកក់ក្តៅបំផុត ចំពោះវត្ថមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងពេលនេះ ។

ថ្នាក់ដឹកនាំនិងប្រជាពល រដ្ឋទីម័រឡេស្តេ បានចាត់ទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាឥស្សរជនសំខាន់បំផុត ដែលបានផ្តល់កិត្តិយសធំបំផុត ដល់ថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ។

ជាការកត់សំគាល់នោះ ជាពិសេសនោះ គឺលោកចូ ហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានផ្តល់កិត្តិយស បើករថយន្តដោយផ្ទាល់ ជូនដំណើរសម្តេចតេជោតាំងពីអាកាសយានដ្ឋាន រហូតដល់សណ្ឋាគារ ដែលសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ស្នាក់នៅ។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី ទីម័រឡេស្តេ, លោកកៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើណាន់ដាឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី -មេរៀនរបស់ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព-នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីសមាជិកសភា មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គមស៊ីវិលទីម័រឡេស្តេ។

ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់ សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេជាង២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន លោកប្រធានាធិបតីទីម័រឡេស្តេ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងបំផុតពីភាគីទីម័រឡេស្តេជូន សម្តេចតេជោ ប្រធានព្រឹទ្ធសភា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here