ជំនួបសម្តែងការគួរសមជាមួយក្រុមហ៊ុន Total Energies ដើម្បីសិក្សា និងពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា

ទីស្តីការក្រសួង ៖ នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ បានទទួលជួបសម្តែងការគួរសមជាមួយតំណាងក្រុមហ៊ុន Total Energies ដើម្បីសិក្សា និងពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។

ក្នុងជំនួបសម្តែងការគួរសមនេះ គឺធ្វើឡើងដើម្បីស្វែងយល់បន្ថែមពីចក្ខុវិស័យរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា មានដូចជាផ្លូវទឹក កំពង់ផែ ផ្លូវដែក និងផ្លូវល្បឿនលឿនជាដើម ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនក្នុងការសិក្សា និងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះឯកឧត្តម រដ្ឋលេខាធិការ ក៏បានសម្តែងការអរគុណចំពោះក្រុមហ៊ុន Total Energies ដែលកន្លងមកតែងតែចូលរួមគាំទ្រដល់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រសួង រួមមានការឧបត្ថម្ភមួកសុវត្ថិភាព និងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube

LEAVE A REPLY

Please enter your comment!
Please enter your name here