ក្រសួងអប់រំ​រៀបចំ​ព្រឹត្តិការណ៍​ “រត់​ដើម្បី​ការអប់រំកុមារ​ព្រំដែន​”

ដោយៈ ចំណាន

    ភ្នំពេញៈ  រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ កាលពីសប្តាហ៍មុន បានអញ្ជើញចូលរួមព្រឹត្តិការណ៍ “រត់ដើម្បីការអប់រំកុមារព្រំដែន”។

ក្រោមអធិបតីភាព ពីលោកបណ្ឌិត្យសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលព្រឹត្តិ​ការណ៍នេះ មានការរៀបចំរត់លើចម្ងាយ៣គីឡូម៉ែត្រ។ ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស យុវជន វិស័យឯកជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងគោលបំណងរួមចំណែកគាំទ្រ ការអប់រំរបស់កុមារនៅតាមតំបន់ព្រំដែន និងលើកកម្ពស់ការហាត់ប្រាណដើម្បីសុខភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានចូលរួមរត់ជាមួយអត្តពលិកជាច្រើន បង្ហាញពីការគាំទ្រចំពោះសកម្មភាពកីឡា ដើម្បីសុខភាព និងសកម្មភាពសប្បុរសធម៌ ព្រមទាំងការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់វ័យងាកមកចូលរួមក្នុងការធ្វើលំហាត់ប្រាណជាប្រចាំ។

ការចូលរួមរបស់រដ្ឋមន្ត្រីក្នុងព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ ក្នុងការគាំទ្រព្រឹត្តិការណ៍ទេសចរណ៍កីឡា (Sports Tourism) ដែលរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ បង្កើតសកម្មភាពសង្គម ប្រកបដោយអត្ថន័យ និងពង្រឹងកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព សុខភាព និងភាពកក់ក្តៅសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here