NBCរៀបចំសិក្ខាសាលាស្តីពីរបាយការណ៍ត្រួតពិនិត្យទម្រង់ថ្មី

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យធនា​គា​រ

ជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកក្នុងសិក្ខាសិលាស្តីពី “របាយការណ៍ត្រួតពិនិត្យទម្រង់ថ្មី” សម្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលាដែលបានធ្វើកាលពីដើមសប្តាហ៍នេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីទម្រង់របាយការណ៍ត្រួតពិនិត្យថ្មីចំនួន៣១ ត្រូវបានដាក់អនុវត្តជាផ្លូវការ ចំពោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចាប់ពីរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៣។

សិក្ខាសាលា មានគោលបំណងផ្តល់ជាវេទិកា សម្រាប់ឆ្លុះបញ្ចាំងអំពីការអនុវត្ត និងកិច្ចពិភាក្សាអំពីបញ្ហាប្រឈម ដែលគ្រឹះស្ថានបានជួបប្រទះ ក្នុងអំឡុងពេលនៃការរាយការណ៍ ក៏ដូចជា ចែករំលែកដល់គ្រឹះស្ថានអំពីកំហុសឆ្គង កើតមានឡើងជាញឹកញាប់ ក្នុងការរៀបចំរបាយការណ៍ទាំងនេះ ដែលក្រុមការងារធនាគារជាតិនៃកម្ពុជា បានពិនិត្យរកឃើញនាពេលកន្លងមក។

សិក្ខាសិលានេះប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៥ ១៧ និង២២ ខែមករា ឆ្នាំ២០២៥ និងមានការចូលរួមដោយផ្ទាល់ពីមន្ត្រីទទួលបន្ទុកផ្នែករបាយការណ៍ ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ សរុបប្រមាណ៣០០រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here