តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពីបានកើនឡើងជាង១ភាគរយកាលពីថ្ងៃច័ន្ទម្សិលមិញ ខណៈហានិភ័យភូមិសាស្ត្រនយោបាយមានការកើនឡើង បន្ទាប់ពីការដួលរលំរបបរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad។

តួយ៉ាង តម្លៃប្រេងឆៅប្រភេទ Brent futures បានធ្លាក់ចុះ១៣សេន ឬប្រហែល០,២ភាគរយ មកនៅត្រឹម៧២,០១ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានធ្លាក់ចុះ១៤សេន ឬប្រមាណ០,២ភាគរយមកនៅត្រឹម៦៨,២៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0151 GMT។

ក្រុមអ្នកវិភាគអះអាងថា ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលស៊ីរី បានបន្ថែមហានិភ័យតិចតួចដល់តម្លៃប្រេងឆៅ។

ស៊ីរីពុំមែនជាប្រទេសផលិតប្រេងដ៏ធំនោះទេ។ ប៉ុន្តែ កន្លងទៅ ប្រទេសនេះមានទីតាំងជាយុទ្ធសាស្ត្រ និងមានទំនាក់ទំនងរឹងមាំជាមួយរុស្ស៊ី និងអុីរ៉ង់។ដូច្នេះ ការផ្លាស់ប្តូររបបមួយអាចបង្កើនអស្ថិរភាពក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here