ក្រសួង​ចំនួន​២​ចុះ​MoU​ដើម្បី​ដំឡើង​អំពូល​ភ្លើង​បំភ្លឺ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​តាម​បណ្តាញ​ផ្លូវ​សាធារណៈ​

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងចំនួន២ បានធ្វើពិធីចុះអនុស្សរណៈ នៃការយោ​គ​យល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខានេះធ្វើឡើងរវាង លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីចុះអនុស្សរណៈនាពេលនេះមានគោលបំណង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការដំឡើងភ្លើងបំភ្លឺ ដោយប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខតាមបណ្តាញផ្លូវសាធារណៈ ជាពិសេសរួមចំណែក កាត់បន្ថយគ្រោះថា្នក់ពេលយប់ តាមបណ្តាញផ្លូវថ្នល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here