ដោយៈ និស្ស័យ
ភ្នំពេញៈ
លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខានៃក្រសួងពាណិជ្ជកម្ម និងលោកលី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកា “ចែករំលែកអំពីការផ្សព្វផ្សាយពីពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២៤” ក្រោមប្រធានបទ “អត្ថប្រយោជន៍ និងឱកាសនៃការចូលរួម ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដើម្បីជម្រុញផលិតផលខ្មែរ និងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងយល់ដឹងអំពីការធ្វើពាណិជ្ជកម្ម តាមរយៈប្រព័ន្ធឌីជីថលផងដែរ។
វេទិកានេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ សិស្សនិងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាច្រើនរូប ផងដែរ។
ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃព្រហស្បិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយ លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដើម្បីធ្វើការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ពីពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២៤ នេះ ជូនសិស្សនិស្សិត នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិផងដែរ៕