តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈស្តុកប្រេងសាំងនៅសហរដ្ឋអាមេរិកមានការកើនឡើង មុនថ្ងៃឈប់សម្រាកនៃពិធីបុណ្យជាតិ Thanksgiving។ការណ៍នេះបានបង្កជាក្តីបារម្ភចំពោះតម្រូវការប្រេងឥន្ធនៈនៅក្នុងប្រទេស ដែលប្រើប្រាស់ប្រេងឥន្ធនៈច្រើនបំផុតមួយនេះ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤សេនមកនៅត្រឹម៧២,៧៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0220 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់អាមេរិកបានធ្លាក់ចុះ១សេនមកនៅត្រឹម៦៨,៧១ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងឆៅបានធ្លាក់ចុះនៅក្នុងសប្តាហ៍នេះ ដោយសារអុីស្រាអែលបានឯកភាពចំពោះការបង្កើតកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហេសបូឡានៅលើទឹកដីលីបង់។

បទឈប់បាញ់បានចាប់ផ្តើមកាលពីថ្ងៃពុធម្សិលមិញ ហើយបានជួយបន្ធូរបន្ថយការព្រួយបារម្ភដែលថា ជម្លោះនេះអាចរំខានដល់ការផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here