តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរះ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះតិចតួចក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈទីផ្សារកំពុងផ្តោតការចាប់អារម្មណ៍លើការចរចាកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអុីស្រាអែល និងក្រុមហេសបូឡា។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២សេនដល់៧២,៧៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0114 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៤សេនដល់៦៨,៧៣ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅគោលទាំងពីរនេះក៏បានធ្លាក់ចុះកាលពីថ្ងៃអង្គារម្សិលមិញផងដែរ បន្ទាប់ពីអុីស្រាអែលបានយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហេសបូឡា (Hezbollah) នៅក្នុងទឹកដីនៃប្រទេសលីបង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីអាមេរិកលោកចូបៃដិន បានប្រកាសកាលពីថ្ងៃអង្គារថា បទឈប់បាញ់គ្នារវាងអុីស្រាអែល និងក្រុមហេសបូឡានឹងចូលជាធរមាននៅថ្ងៃពុធនេះ បន្ទាប់ពីភាគីទាំងពីរបានទទួលយកកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសបារាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here