តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគបានពិចារណាចំពោះសេចក្តីរាយការណ៍ ដែលថា ភាគីខាងអុីស្រាអែល និងក្រុមហេសបូឡាជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់មជ្ឈឹមបូព៌ា ដែលជាតំបន់ផលិតប្រេងដ៏ធំបំផុតរបស់ពិភពលោក។

តួយ៉ាង តម្លៃប្រេងឆៅប្រភេទBrent futures បានធ្លាក់ចុះ២៨សេន ឬ០,៣៨ភាគរយមកនៅត្រឹមចំនួន៧២,២៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0106 GMT។

ចំណែកឯ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate futures
បានធ្លាក់ចុះ៣២សេន ឬ០,៤៦ភាគរយមកនៅត្រឹមចំនួន៦៨,៦២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងដូចគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកវិភាគនៅធនាគារ ANZ បានលើកឡើងថា “បទឈប់បាញ់នៅក្នុងប្រទេសលីបង់អាចកាត់បន្ថយលទ្ធភាពដែលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីនឹងដាក់ទណ្ឌកម្មតឹងរ៉ឹងលើប្រេងឆៅរបស់ប្រទេសអុីរ៉ង់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here