ក្រសួងពាណិជ្ជកម្មបើកវគ្គបណ្តុះបណ្តាលវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឱក ប៊ុង​ បានអញ្ជើញជាអធិបតី ក្នុ្ងងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ (វគ្គទី២)។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងអំពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្កើនចំណេះដឹងផ្នែកវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ ដើម្បីទទួលបានភាពអនុគ្រោះ ក្រោមកិច្ចព្រមព្រៀងសេរីនានា និងនីតិវិធីក្នុងការស្នើសុំនិងអនុញ្ញាតនូវ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតទំនិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ជូនមន្រ្តីក្រសួងពា​ណិ​ជ្ជកម្ម ដែលមានឱកាសក្នុងការបំពេញ ការងារជាតំណាងពាណិជ្ជកម្ម ប្រចាំតំបន់សេដ្ឋកិច្ចពិសេសនាថ្ងៃអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ចាប់ផ្តើមពីថ្ងៃទី ២៥ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ និងមានកម្មវិធីសិក្សាជាទ្រឹស្តីមេរៀនវិធានដើមកំណើតទំនិញ នីតិវិធីនៃការនាំចេញ ការណែ​នាំពីការស្នើសុំ និងអនុញ្ញាតវិញ្ញបនបត្រ បញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងការចុះកម្មសិក្សា ១សប្តាហ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here