រដ្ឋមន្រ្តីសាធារណៈការនិងទូតចិនប្រារពពិធីអបអរសាទរផ្លូវល្បឿនលឿនដែលបានដាក់ដំណើរការរយៈពេល២ឆ្នាំ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

ពិធីដែលបានប្រារពធ្វើកាលពីព្រឹកថ្ងៃទី១ វិច្ឆិកានេះ ក៏មានការចូលរួមពី លោកវ៉ាង វិនពីន (Wang Wenbin) ឯកអគ្គ​រដ្ឋទូតចិនប្រចាំកម្ពុជា លោក យ៉ាង ជៀ (Yang Jie) នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនប្រចាំកម្ពុជា (CRBC) និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីនេះប្រារព្ធឡើង ដើម្បីអបអរសាទរ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរយៈពេល២ឆ្នាំកន្លងមក ដែលផ្លូវនេះជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូល សេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដោយភ្ជាប់ពីរាជធានី ភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងឆ្ពោះទៅកាន់កំពង់ ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាន និងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ ដល់សកម្មភាពសេដ្ឋកិច្ច -សង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។

ជាងនេះទៀត ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិត ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញ ដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងគោលដៅតភ្ជាប់តំបន់អាស៊ី ទៅតំបន់អឺរ៉ុប ដើម្បីពង្រឹ ងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយ ជួយបង្កើនទំនាក់ទំនងរវាងប្រជាជននិង ប្រ​ជា​ជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។

ថ្លែងក្នុងអង្គពិធី លោកប៉េង ពោធ៍នា បានចូលរួមអបអរសាទរចំពោះក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CRBC ក្នុងឱកាសប្រារព្ធពិធីខួប២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងអរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ ដឹក​នាំ បុគ្គលិក កម្មករទាំងជាជនជាតិចិន និងខ្មែររបស់ក្រុមហ៊ុន CRBC ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសម្រាប់ គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ ដែលមានក្រសួងសាធារ​ណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាននិងកំពុងអនុវត្ត តួនាទីដ៏សំខាន់ក្នុងការបន្តត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសម្បទាន និងសកម្មភាពប្រតិ- បត្តិការរបស់ក្រុមហ៊ុនវិនិយោគ ទាំងទៅលើការផ្តល់សេវា ការថែទាំ ការគ្រប់គ្រងសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ ការសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម និងការដាក់ចេញនូវគោល ការណ៍ណែនាំផ្សេងៗ ដើម្បីជំរុញការធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីការចូលរួមចំណែករដ្ឋាភិបាលចិន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវត្តន៍ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគោលនយោបាយអាទិភាព នានា ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមនៅកម្ពុជាផងដែរ ដែលទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលមានរយៈពេល៦៦ឆ្នាំ ដោយបានក្លាយទៅជាកិច្ចសហប្រតិបត្តិការភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងវិវឌ្ឍន៍ទៅជាមិត្តភាពដែកថែប ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន កំណត់យកឆ្នាំ២០២៤នេះ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញក្របខណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថិរជាអមតៈ រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងកម្ពុជា-ចិន ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here