រដ្ឋបាលខេត្តកំពតនិងAIMFត្រៀមបង្ការឆ្លើយតបគ្រោះ មហន្តរាយក្នុងខេត្តកំពត

ដោយៈ និស្ស័យ

       កំពតៈ រដ្ឋបាលខេត្តកំពត ដោយអនុវត្តតាមខ្លឹមសារ នៃកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋបាលខេត្តកំពត និងសមា​គមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំងAIMF លើកម្មវិធីគម្រោងគាំទ្រអភិបាលក្រុង និយាយភាសាបារាំង ដើម្បីពង្រឹងការត្រៀមបង្ការ ឆ្លើយតបគ្រោះមហន្តរាយក្នុងខេត្តកំពត ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ។

លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានរៀបចំពិធីបើកការអនុវត្តគម្រោងស្តីពីការត្រៀមបម្រុង និងការឆ្លើយតបគ្រោះមហន្តរាយ នៅក្រុងកំពត និងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ អំពីប្រព័ន្ធ PRISM និងប្រព័ន្ធ EWS 1294 ក្រោមអធិបតីភាពលោកខៀវ រិទ្ធិភ័ណ្ឌ អភិបា​លរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីនាព្រឹកនេះ បានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងស្នងការនគរបាលខេត្ត តំណា​ងមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ លោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក សាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តកំពត មន្ត្រីជំនាញសាលាក្រុង ស្រុក ចៅសង្កាត់ទាំងប្រាំ បណ្តាញស្ត្រីឆ្នើម ក្រុងកំពត និងមន្ត្រីបច្ចេកទេសនៃលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត។

ចំពោះការធ្វើបទបង្ហាញរំលឹកឡើងវិញ លើខ្លឹមសារពាក់ព័ន្ធប្រព័ន្ធ PRISM និងប្រព័ន្ធ EWS 1294 ដោយលោក ជ្រឹម វុត្ថា មន្ត្រីបង្គោល លេខាធិការដ្ឋាន គគមខ និងលោកអ៊ី ញ្ញណវិសិដ្ឋ មន្ត្រីនៃលេខាធិការដ្ឋាន គគមខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here