មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ៖ ចំណេះដឹង​ហិរញ្ញវត្ថុ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សំរាប់​ជីវិត

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ថ្លែងថា ចំណេះដឹង​និង​ជំនាញ​ជា​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ ជា​ការចេះ​គិតគូរ​អំពី​ចំណូល​ចំណាយ ព្រមទាំង​ចេះ​គិតគូរ​និង​ធ្វើ​ផែនការ​ចំណាយ​សមស្រប និង​ចំណូល​របស់ខ្លួន​ដែល​កត្តា​ទាំងនេះ ជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​ជីវិត​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា។

ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី​នាវ ច័ន្ទ​ថា​ណា​បាន​មានប្រសាសន៍ថា ចំណេះដឹង​និង​ជំនាញ​នេះ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។ ចំណេះដឹង និង​ជំនាញ​ជា​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ ជា​ការចេះ​គិតគូរ​អំពី​ចំណូល​ចំណាយ​ព្រមទាំង​ចេះ​គិតគូរ និង​ធ្វើ​ផែនការ​ចំណាយ​សមស្រប និង​ចំណូល​របស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​បាន​មានប្រសាសន៍ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ អាចជា​ការយល់ដឹង​អំពី​គោលការណ៍ និង​បែបបទសំខាន់ៗពាក់ព័ន្ធ និង​ហិរញ្ញវត្ថុ។ ឧទាហរណ៍​ដូចជា​កម្រិត​ហានិភ័យ និង​កម្រិត​ប្រាក់ចំណូល និង​ការស្វែងរក​ការប្រឹក្សា​យោបល់​ជាមួយ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ។ ជាទូទៅ​ប្រជាពលរដ្ឋ ដែលមាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ នឹងមាន​សមត្ថភាព​ស​ម្រេច​ចិត្តបាន​ប្រសើរ​ជាង​ប្រជាពលរដ្ឋ ដែល​ពុំមាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ។

លោកស្រី​បាន​បន្តថា សម្រាប់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ នឹង​រួមចំណែក​ដល់​ការលើកកម្ពស់​កម្រិត​ប​រិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដោយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ អាច​ទទួលបាន​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ផ្លូវការ​បាន​កាន់តែច្រើន ប៉ុន្តែ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ក៏ត្រូវ​មាន​កាតព្វកិច្ច​ផ្តល់​សេវា​ហិរញ្ញវត្ថុ ប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រកបដោយ​តម្លាភាព​និង​ធានាថា សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់ របស់​អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ត្រូវបាន​ការពារ​ដោយ​ត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here