មន្ត្រីជាន់ខ្ពស់: ថៃអាចផលិតប្រេងក្នុងតម្លៃ២០ដុល្លារក្នុងមួយបារ៉ែលនៅតំបន់ទាមទារត្រួតសុីគ្នាជាមួយកម្ពុជា

ដោយ: គង់ លាងហួរ
បាងកក: លោក Pichai Chunhavajira ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អះអាងថា គោលនយោបាយរបស់ថៃក្នុងការចរចាជាមួយកម្ពុជាលើតំបន់ទាមទារត្រួតស៊ីគ្នានៅឈូងសមុទ្រថៃដែលមានអណ្តូងប្រេង និងឧស្ម័នធម្មជាតិ មានគោលដៅធានាស្ថិរភាពថាមពលរបស់ប្រទេសថៃ។

លោក​បាន​បន្ត​ថា​ “ការពិភាក្សា​អំពី​បញ្ហា​ទឹកដីអាច​ចំណាយ​ពេល​អស់ជាង៥០ឆ្នាំ​ ខណៈ​ប្រេង​មិនអាច​សារៈប្រយោជន៍​ទៀតទេក្នុង​រយៈពេល៣០ឆ្នាំ​ខាង​មុខ។យើង​ត្រូវ​ផ្តោត​លើ​ការ​សហការ​ជាមួយ​ប្រទេស​ជិត​ខាង​របស់​យើង ដើម្បី​ប្រើប្រាស់​ធនធាន​ដែល​យើងមាន​ឱ្យ​បាន​ពេញលេញ​នៅ​ពេល​នេះ”។

លោក Pichai បានបន្ថែមថា ប្រទេសថៃអាចផលិតប្រេងចម្រាញ់ចេញពីឈូងសមុទ្រថៃក្នុងតម្លៃត្រឹមតែ២០ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល ខណៈការនាំចូលឧស្ម័នធម្មជាតិដើម្បីផលិតថាមពលអគ្គិសនីក្នុងបរិមាណដូចគ្នាមានតម្លៃ៧៥ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែង​ថា​ “ប្រសិន​បើ​យើង​អាច​ប្រើ​ប្រាស់ធនធានប្រេង​នៅតំបន់ទាមទារត្រួតសុីគ្នានេះ​ដើម្បី​ផលិត​ថាមពលអគ្គិសនី​បាន នោះ​តម្លៃ​អគ្គិសនី​នៅប្រទេសថៃនឹង​ថយចុះមកនៅទាប​ជាង៣,៥បាត​ក្នុង​មួយគីឡូវ៉ាត់ម៉ោង”។

កាលពីពេលថ្មីៗនេះ តុលាការធម្មនុញ្ញថៃ បានច្រានចោលញត្តិជំទាស់នឹងភាពស្របច្បាប់នៃអនុស្សរណៈយោគយល់គ្នា (MoU) ត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០១ រវាងថៃ និងកម្ពុជា ស្តីពីការអភិវឌ្ឍន៍រួមគ្នានៅឈូងសមុទ្រថៃ។

ញត្តិនេះត្រូវបានដាក់ដោយលោក Paiboon Nititawan អនុប្រធានគណបក្ស Palang Pracharath ដោយលោកបានអះអាងថា MoU នេះមិនត្រូវបានអនុម័តដោយសភា មុនពេលចុះហត្ថលេខា។

រដ្ឋមន្ត្រីការបរទេសថៃលោក Maris Sangiampongsa បានការពារភាពស្របច្បាប់ ដោយលោកបញ្ជាក់ថា MoU នេះពុំមែនជាសន្ធិសញ្ញា និងមិនមានចែងប្រយោគជាកាតព្វកិច្ចឡើយ។

លោក Maris បាន​អះអាង​ថា រដ្ឋាភិបាល​នៃប្រទេសទាំង​ពីរ​ពុំបាន​ធ្វើ​ព្រម​ព្រៀង​ភ្ជាប់​មកជាមួយចំណង​ណាមួយ​ក្រោម​ MoU នោះទេ។នេះ​បើ​តាម​ការ​រាយការណ៍​របស់សារពត៌មាន Bangkok Post។

ប្រមុខការទូតថៃរូបនេះបញ្ជាក់បន្ថែមថា អនុស្សរណៈយោគយល់គ្នានេះពុំមានធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសថៃ លើតំបន់ទាមទារត្រួតស៊ីគ្នា (OCA) នៅលើកោះKoh Kood ក្នុងខេត្តត្រាតជាប់ព្រំដែនជាមួយកម្ពុជានោះទេ៕ប្រភព: The Nation & Thaiger៕

LEAVE A REPLY

Please enter your comment!
Please enter your name here