ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលមានការរំពឹងទុកចំពោះការបង្កើនទិន្នផលប្រេងឆៅរបស់អង្គការ OPEC នៅក្នុងខែសីហា និងក្តីបារម្ភចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ដោយសារការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែកញ្ញាបានធ្លាក់ចុះ១៦សេន ឬ០,២៤ភាគរយ មកនៅត្រឹម៦៦,៥៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0000 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate បានធ្លាក់ចុះ២០សេន ឬ០,៣១ភាគរយ មកនៅត្រឹម៦៤,៩១ដុល្លារក្នុងមួយបារ៉ែល។
លោក Daniel Hynes អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់របស់ធនាគារ ANZ បានអះអាងថា “បច្ចុប្បន្ននេះ ទីផ្សារមានការព្រួយបារម្ភថា អង្គការរបស់បណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) នឹងបន្តបង្កើនទិន្នផលប្រេងដល់ខែសីហាខាងមុខ”៕