តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះ១ភាគរយក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទនេះ ដោយសារតែការថយចុះនៃហានិភ័យភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា និងការរំពឹងទុកចំពោះការបន្តបង្កើនទិន្នផលប្រេងឆៅរបស់អង្គការ OPEC + រហូតដល់ខែសីហាខាងមុខ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៦៦សេន ឬ០,៩៧ភាគរយមកនៅត្រឹម៦៧,១១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0031 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៩៤សេន ឬ១,៤៣ភាគរយ មកនៅត្រឹម៦៤,៥៨ដុល្លារក្នុងមួយបារ៉ែល។

អង្គការរបស់បណ្តាប្រទេសនាំចេញប្រេង បូករួមទាំងសម្ព័ន្ធមិត្ត (OPEC+) គ្រោងនឹងបង្កើនផលិតកម្មប្រេងឆៅចំនួន៤១១.០០០បារ៉ែលក្នុងមួយថ្ងៃក្នុងខែសីហាខាងមុខ បន្ទាប់ពីបង្កើនក្នុងបរិមាណដូចគ្នាសម្រាប់ខែឧសភា ខែមិថុនា និងខែកក្កដា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here