រដ្ឋមន្រ្តីកសិកម្ម ចុះពិនិត្យសហគមន៍កសិកម្មតាសីសាមគ្កី ក្នុងខេត្តបាត់ដំបង

រដ្ឋមន្រ្តីកសិកម្ម ចុះពិនិត្យសហគមន៍កសិកម្មតាសីសាមគ្កី ក្នុងខេត្តបាត់ដំបង

ដោយៈ ម៉ាលីនណា

ភ្នំពេញៈរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានអញ្ជើញធ្វើទស្សនកិច្ច និងជួបសសំ​ណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មតាសីសាមគ្គី ដែលមានទីតាំងនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហគមន៍កសិកម្មតាសីសាមគ្គី មានសមាជិកសរុបចំនួន ១៦២នាក់ ដែលផលិតបន្លែសុវត្ថិភាព នៅលើផ្ទៃដីសរុបចំនួន ៥០ហិកតា សម្រាប់ចែកចាយទៅកាន់ទីផ្សារ នៅក្នុងខេត្តបាត់ដំបងផង និងខេត្តដទៃទៀតផង។ ក្រៅពីការងារផលិត និងចែកចាយបន្លែសុវត្ថិភាព សហគមន៍កសិកម្មតាសីសាមគ្គីក៏ផ្ដល់ការគាំទ្របច្ចេកទេសកសិកម្ម ដល់កសិករដែលនៅក្រៅសហគមន៍ អង្គការ និងកសិដ្ឋាននានា។

បន្ទាប់ពីបានទស្សនាផលិតកម្មបន្លែ និងហេដ្ឋារចនាសម្ព័ន្ធ ដែលសហគមន៍មានរួចមក ឯកឧត្តមរដ្ឋមន្ដ្រី អមដោយថ្នាក់ដឹកនាំក្រសួង បានជួបសំណេះសំណាល ជាមួយសមាជិកសហគមន៍។

លោករដ្ឋមន្ដ្រីបានអបអរសាទរ ចំពោះសមិទ្ធផលដែលសហគមន៍សម្រេចបានកន្លងមក។

យ៉ាងណាក៏ដោយ ប្រឈមនឹងបញ្ហាមួយចំនួនដែលសហគមន៍ជួបប្រទះ លោករដ្ឋមន្ដ្រីបានលើកទឹកចិត្ត ដល់សមាជិសហគមន៍ ពិចារណាចងក្រងនិងបំប្លែងសហគមន៍ ដែលមានស្រាប់នេះ ទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងទទួលបានការគាំទ្រផ្នែកទុន បច្ចេកទេស និងទីផ្សារ ពីសំណាក់ក្រសួង

LEAVE A REPLY

Please enter your comment!
Please enter your name here