កម្ពុជានិងកូរ៉េសហការគ្នាទូទាត់ប្រាក់តាមរយៈQR Codeដំណាក់កាលទី១

កម្ពុជានិងកូរ៉េសហការគ្នាទូទាត់ប្រាក់តាមរយៈQR Codeដំណាក់កាលទី១

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយធនាគារភ្នំពេញ ពាណិជ្ជ ម.ក PPCBank និង ធនាគារJeonbuk សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី១ រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

តាមរយៈគម្រោងដំណាក់កាលទី១ ភ្ញៀវអន្តរជាតិមកពីសាធារណរដ្ឋកូរ៉េ ដែលមកកម្សាន្តនៅកម្ពុជា អាចប្រើប្រាស់កម្មវិធីធនាគារតាមទូរសព្ទ (JBB Mobile App) របស់ធនាគារ Jeonbuk ដើម្បីស្កេនទូទាត់ នៅតាមហាងទំនិញ ដែលមានស្លាកសញ្ញា ខេអេចឃ្យូអរកូត គណនីប្រាក់រៀល។

ដំណើរការគម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ របស់ប្រទេសទាំងពីរ ឱ្យឈានខ្ពស់ថែមមួយកម្រិតទៀត ព្រមទាំងរួមចំណែកជំរុញ សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here