មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការពិភាក្សាពីការស្តារផ្លូវជាតិលេខ៥៧

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការពិភាក្សាពីការស្តារផ្លូវជាតិលេខ៥៧

       ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់បានបើកកិច្ចប្រជុំ ពិភាក្សាការ​ងារគម្រោងស្តារ លើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៥៧ និងគម្រោងរៀបចំច្រកព្រំដែនផ្សារព្រំ ក្រោមហិរញ្ញប្បទានពីស្ថាប័ន (NEDA)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ដឹកនាំដោយលោកសុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារគម្រោងស្តារ លើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៥៧ និងគម្រោងរៀបចំច្រកព្រំដែនផ្សារព្រំ ក្រោមហិរញ្ញប្បទានពីស្ថាប័នNEDA ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សាក្រសួង តំណាងរដ្ឋបាល​ខេត្ត និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិភា​ក្សាពីគម្រោងផែនការ និងការត្រៀមលក្ខណៈសហការ សម្របសម្រួលជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសថៃ (NEDA) ក្នុងការអនុវត្តការសិក្សាគម្រោងរៀបចំ លើកកម្ពស់កម្រិតគុណភាពផ្លូ​វជាតិលេខ៥៧  និងគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិផ្សារព្រំ នាពេលឆាប់ៗខាងមុខនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here