ក្រុមមន្រ្តីពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត
ដោយៈ និស្ស័យ
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលបានដឹកនាំ កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិនិត្យលើវឌ្ឍនភាពគម្រោងផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។
កិច្ចប្រជុំនេះបានធ្វើ នារសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ត គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។
កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យលើលទ្ធផល ការងារដែលសម្រេចបាន វឌ្ឍនភាពការងារដែលកំពុងអនុវត្ត និងផែនការការងារ ដែលគ្រោងនឹងធ្វើក្នុងជំហានបន្តបន្ទាប់ ពាក់ព័ន្ធនឹងគម្រោងផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។
ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យសមាជិក សមាជិកា សហការគ្នាឱ្យបានជិតស្និទ្ធ ផ្តល់ព័ត៌មានទៅមក ឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យការអនុវត្ត គម្រោងប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក៕