ក្រសួងត្រៀមចាប់ផ្តើមគម្រោងGIZ EU GATE ជាមួយសហភាពអឺរ៉ុបដើម្បីជម្រុញពាណិជ្ជកម្ម

ក្រសួងត្រៀមចាប់ផ្តើមគម្រោងGIZ EU GATE ជាមួយសហភាពអឺរ៉ុបដើម្បីជម្រុញពាណិជ្ជកម្ម

       ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងអង្គការ GIZ Cambodia។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីចាប់ផ្តើមគម្រោ​ងGIZ EU GATE ដែលជាជំនួយបច្ចេកទេស របស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍ លើវិស័យពាណិជ្ជកម្មរបស់កម្ពុជា។

កិច្ចពិភាក្សាសំខាន់ៗ ដែលធ្វើឡើងនៅពេលនោះ រួមមាន៖ ការរៀបចំយុទ្ធសាស្ត្រជំរុញការនាំចេញ ការផ្សព្វផ្សាយទៅកាន់ទីផ្សារគោលដៅ និងការបង្កើតយុទ្ធសាស្ត្រ Branding សម្រា​ប់ផលិតផល “ផលិតនៅកម្ពុជា” ហើយក៏បានពិភាក្សាលើការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា និងកិច្ចសម្របសម្រួលការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារសក្ដានុពលផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here