ចំណេះដឹង ! តើ​អ្វី​ជា​សេវា​ទូទាត់​រហ័ស?

ដោយៈ​សាវុធ

ភ្នំពេញៈ សេវា​ទូទាត់​រហ័ស​ជា​សេវា​ផ្ទេរប្រាក់ និង​ទូទាត់​សង​ប្រាក់​ជា​ប្រាក់រៀល​ឆ្លង​គ្រឹះស្ថាន​ដែល​អាច អោយ​អតិថិជន​ទទួលបាន​មូលនិធិភ្លាម។

អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​ផ្ទេរប្រាក់ ជូន​បងប្អូន​ឬ​មិត្តភក្តិ និង​ទូទាត់​សង​ប្រា​ក់លើ​ការទិញ ទំនិញ និង​សេវាកម្មផ្សេងៗក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ដើម្បី​អាច​ប្រើប្រាស់​សេវា​នេះ​បាន អតិថិជន​គ្រាន់តែ ទៅ​គ្រឹះស្ថាន​ធនាគារពាណិជ្ជ ឬ​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ដែលជា​សមាជិក ឬ​សាខា​គ្រឹះស្ថាន​ទាំងនោះ ដែលមាន​ទីតាំង​ជិត​លោកអ្នក នៅ​ទូទាំង​ខេត្ត-ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ផ្តល់ព័ត៌មានផ្សេងៗ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់ខ្លួន​ដល់​មន្ត្រី​ផ្តល់​សេវា និង​ធ្វើតាម​ការណែនាំ​របស់​ម​ន្ត្រី​ទាំងនោះ​ជាការ​ស្រេច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន អតិថិជន​អាច​ប្រើប្រាស់​សេវា​នេះ នៅតាម​ការិយាល័យ ឬ​សាខា​របស់​គ្រឹះស្ថាន​ទាំង ១៣ ដែលជា​សមាជិក រួមមាន ធនាគារ អេស៊ីលីដា កម្ពុជា​សាធារណៈ កាណាឌីយ៉ា វឌ្ឍន​អាស៊ី (អេ​ប៊ី​អេ) វិនិយោគ​និង​អភិវឌ្ឍ​កម្ពុជា (ប៊ី​អាយ​ឌី​ស៊ី) ហ្វី​លី​ព ស្ថាបនា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក​បញ្ញើ អង្គរ​មីក្រូហិរញ្ញវត្ថុ (អេ​អឹម​ខេ) វី​សិន​ហ្វា​ន់ ប្រា​សាក់ អម្រឹត ក្រេ​ឌី​ត និង​ហត្ថា​កសិករ។

អតិថិជន​អាច​ប្រើប្រាស់​សេវា​នេះ​នៅតាម ការិយាល័យ ឬ​សាខា​របស់​គ្រប់​គ្រឹះស្ថាន​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​ដទៃទៀត​ដែល​កំពុង​ដាក់ពាក្យ​ចូល​ជា​សមាជិក​សេវា​ទូទាត់​រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here