ក្រសួងពាណិជ្ជកម្មកំពុងសិក្សាលទ្ឋភាពបង្កើតផ្សារលក់ដុំទំនិញបោះដុំតាមបណ្តាខេត្ត

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃ បានដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច សិក្សាពីលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំកាលពីថ្ងៃទី១៤ សីហា មានគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងពិនិត្យលើខ្លឹមសារឯកសារចំនួន ២ គឺ៖ ១-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់ក្រុមការងារចំពោះកិច្ច សិក្សាពីលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម និង២-ឯកសារទស្សនាទានស្តីពី លទ្ធភាពបង្កើតផ្សារលក់ដុំទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាលទ្ធផល ក្រុមការងារបានឯកភាពទាំងស្រុង លើខ្លឹមសាររបាយការណ៍ ដែលនឹងត្រូវរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី ក្នុងពេលវេលាដ៏ខ្លីខាងមុខ និងផែនការសកម្មភាពទាំង ៥ ជំហាន ដែលមានចែងក្នុងឯកសារទស្សនទាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here