មន្រ្តីជាន់ខ្ពស់ក្រសួងបើកកិច្ចប្រជុំលេខាធិការដ្ឋានទាក់ទងគំរោងហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មការសម្របសម្រួល និងតម្រ​ង់ទិសការគ្រប់គ្រង និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសា​ធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីត្រៀមប្រជុំគណៈកម្មការសម្របសម្រួល និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តគម្រោង ក្នុងការរៀបចំពិនិត្យ វាយតម្លៃ តាមដានលើវឌ្ឍនភាពការងារដែលបាន និងកំពុងអនុវត្តន៍ ការសិក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ក៏ដូចជាការប្រមូលធាតុចូលពីរំហូរការងារ សំដៅពង្រឹងយន្តការជាក្របខណ្ឌរួម និងរំហូរការងារឱ្យមានលក្ខណ:ជាប្រព័ន្ធ សម្រាប់រៀបចំផែន​កា​រគ្រប់គ្រង និងអនុវត្តគម្រោង ធានាបាននូវប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធិភាព ការពន្លឿនបូកសរុបរបាយការណ៍ ឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ និងច្បាស់លាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានណែនាំឱ្យដល់សមាជិកលេខាធិការដ្ឋានទាំងអស់ ត្រូវចូលរួមសហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ត្រូវផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកគ្រប់ជ្រុងជ្រោយ សំដៅធានាឱ្យការរៀបចំគោលនយោ​បាយ គោលការណ៍ និងផែនការអភិវឌ្ឍ សាងសង់ ស្តារឡើងវិញ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន ក៏ដូចជាសម្របសម្រួលប្រមូលព័ត៌មាន និងចងក្រងទិន្នន័យលើវឌ្ឍនភាព គម្រោងនានាពីអង្គភាពគ្រប់គ្រងគម្រោ​ង និងអង្គភាពអនុវត្តគម្រោង ដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់​គ្រងរបស់ខ្លួន ប្រកបដោយសង្គតិភាព និងការទទួលខុសត្រូវខ្ពស់ គ្រប់ជ្រុងជ្រោយ មុនដាក់របាយការណ៍ ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យ និងសម្រេច។

“គណៈកម្មការសម្របសម្រួលគម្រោង” ត្រូវបានបង្កើតឡើងតាមរយៈប្រកាសលេខ ៣០៨សក.ប្រក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីសម្របសម្រួល តម្រង់ទិស និងសម្រេចលើការរៀបចំគោលនយោបាយ គោលការណ៍ និងផែនការអភិវឌ្ឍប្រចាំឆ្នាំ រយៈពេលមធ្យម និងរយៈពេលវែងលើការងារសាងសង់ ស្ដារឡើងវិញ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here