រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំលើកទី៣របស់ គ ជ ក ប

ដោយៈ និស្ស័យ

ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប” អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ ពិភាក្សា លើបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក៏ដូចជា បញ្ហាប្រឈមនានាដែល គ.ជ.ក.ប. ជួបប្រទះកន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) និងជាប្រធានលេខាធិការដ្ឋាននៃ គ.ជ.ក.ប. ក៏បានធ្វើរបាយការណ៍សកម្មភាពការងារ របស់លេខាធិការដ្ឋាននៃ គ.ជ.ក.ប. ដែលបានអនុវត្តកន្លងមកជូនដល់អង្គប្រជុំផងដែរ។

ជាលទ្ធផល អង្គប្រជុំបានពិនិត្យ ពិភាក្សា ស្វែងរកដំណោះស្រាយអំពីបញ្ហា ដែលត្រូវបានលើកឡើងទាំងនោះ ព្រមផ្ដល់ធាតុចូល និងឯកភាពជារួមថា នឹងលើកយកការពិភាក្សាលើខ្លឹមសារនៃបទបញ្ជាផ្ទៃក្នុង របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក្នុងកិច្ចប្រជុំវិសាមញ្ញនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here