ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា ទទួលជួបពិភាក្សាអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា(FAO) ។
ក្នុងជំនួបកាលពីព្រឹកថ្ងៃទី៨ សីហាកន្លងមកនេះ លោករដ្ឋមន្ត្រី បានស្តាប់ការធ្វើបទបង្ហាញអំពីជីវម៉ាស (Biomass) ដែលអាចទទួលបានពីប្រភពផ្សេងៗ ដូចជា រុក្ខជាតិ កាកសំណល់សត្វ ដំណាំកសិកម្ម និងសំណល់ឧស្សាហកម្ម ហើយជាធម្មតាត្រូវបានបំប្លែងទៅជីវឧស្ម័ន និងជីវឥន្ធនៈ។
យ៉ាងណាមិញ លោកឌិត ទីណា បានណែនាំឱ្យក្រុមការងារសហការពិនិត្យគម្រោងនេះ ជាមួយគ្នាទៅតាមលទ្ធភាពដែលអាចធ្វើបាន និងប្រើប្រាស់នូវអ្វី ដែលមានស្រាប់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
លើសពីនេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការសិក្សាបន្ថែមពីទីតាំង និងយុទ្ធសាស្រ្តក្នុងការអនុវត្តគម្រោងនេះ ឱ្យមានផលចំណេញសេដ្ឋកិច្ច៕