រដ្ឋមន្ត្រី​ដឹកនាំ​កិច្ច​ប្រជុំលើក​ដំបូង​នៃ​ក្រុមប្រឹក្សាភិបាល​មូល​និធិអភិវឌ្ឍន៍​សហគមន៍​កសិកម្ម​

ដោយៈ ចំណាន

ភ្នំពេញៈ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម (ម.អ.ស) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាភិបាល ម.អ.ស។

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើសំណើរបស់សហភាពសហគមន៍កសិកម្មទំនើប ដើម្បីផ្តល់ការគាំទ្រហិរញ្ញវត្ថុលើ៖
-គម្រោងអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបបុរី ៣០០០ខ្នង ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
-គម្រោងអភិវឌ្ឍន៍កសិដ្ឋានទំនើបម្ទេស ស្ថិតនៅតំបន់អូរសេវ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមការគាំទ្រពី ម.អ.ស គម្រោងទាំងពីរនេះនឹងរៀបចំខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បីបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងបងប្អូនសម្បទានិកដីធ្លី ការពារព្រៃក្នុងខេត្តស្ទឹងត្រែង ឱ្យកាន់តែប្រសើរឡើង៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

LEAVE A REPLY

Please enter your comment!
Please enter your name here